Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតលោក Evo Morales ជាប់ឆ្នោតជាប្រធានាធិបតីបូលីវីបន្តទៀត ខណៈបក្សប្រឆាំងវិញក៏ប្រកាសធ្វើបាតុកម្មបន្តដែរ (Video inside)

25-10-2019 10:30

(បូលីវី)៖ ប្រធានាធិបតីលោក អ៊ីវ៉ូ ម៉ូរ៉ាឡេស (Evo Morales) ទទួលបានជ័យជម្នះហើយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីបូលីវីជាមួយសំឡេងគាំទ្រ ៤៧.៧ភាគរយ ទល់នឹងសំឡេង ៣៦.៥ភាគរយនៃគូប្រជែងរបស់លោក គឺលោក ខាឡូស មេសា (Carlos Mesa)។ នេះបើតាមលទ្ធផលបោះឆ្នោតចុងក្រោយបំផុតមួយ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

យោងតាមលទ្ធផលបោះឆ្នោតរាប់បាន៨៨.៣១ភាគរយ ដោយទទួលបានសំឡេងគាំទ្រ «៤៧.៧ភាគរយ» គឺមានន័យថា លោក Morales បានយកឈ្នះលើលោក Mesa ក្នុងសំឡេង១០ភាគរយ ហើយដែលនេះមានន័យនឹង មានការបោះឆ្នោតជុំទី២ ទៀតនោះទេ។ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងលោក Mesa បានអំពាវនាវឱ្យក្រុមអ្នកគំាទ្ររបស់លោក បន្តធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលលោកចោទថា មានការកេងបន្លំ។

គួរបញ្ជាក់ថា បើតាមច្បាប់បោះឆ្នោតបូលីវី បើសិនជាបេក្ខជនប្រធានាធិបតីម្នាក់ទទួលបានសំឡេង៥០ភាគរយ ឬយ៉ាងតិច៤០ភាគរយ នៃសំឡេងបោះឆ្នោតសរុប ជាមួយការនាំមុខគូប្រជែងលំដាប់ទី២ របស់ខ្លួន ១០ភាគរយ នោះនឹងមិនចាំបាច់រៀបចំការបោះឆ្នោតជុំទី២ទៀតនោះទេ។ លោក Morales បានកាន់តំណែងជាប្រធានាធិបតីបូលីវីចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ៕