(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅអាហ្វ្រិកខាងត្បូង ដើម្បីរឹតចំណងមិត្តភាព។

២៖ បង់ក្លាដែស ផ្ដន្ទាទោសប្រហារជីវិតមនុស្ស១៦នាក់ ជុំវិញឃាតកម្មដុតសម្លាប់សិស្សស្រីម្នាក់។

៣៖ យន្តហោះដឹកអ្នកដំណើរ C919 ដែលចិនផលិតដោយខ្លួនឯង ទើបបញ្ចប់ការធ្វើតេស្តមួយគ្រឿងថ្មីទៀត។

៤៖ ក្រុមបាតុករនៅហុងកុងគ្រោងប្រមូលផ្តុំគ្នា ដើម្បីសម្តែងការគាំទ្រដល់ក្រុមបាតុករនៅតំបន់ Catalonia ប្រទេសអេស្ប៉ាញ។

៥៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន រៀបចំកិច្ចប្រជុំកំពូលទទួលមេដឹកនាំមកពីបណ្តាប្រទេសអាហ្វ្រិក។

៦៖ រុស្ស៊ីបញ្ជូនប្រព័ន្ធការពារមីស៊ីល S-400 និង Pantsir-S1 ទៅធ្វើសមយុទ្ធនៅក្រៅប្រទេសជាលើកដំបូង។

៧៖ នូវែលសេឡង់ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសងាយស្រួលបំផុតដល់ការធ្វើពាណិជ្ជកម្ម។