(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ នៃរដ្ឋ Michoacan បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿងធុន Cessna 401 ដែលមានគោលដៅហោះហើរពីទីក្រុង Durango ទៅកាន់ក្រុង Acapulco។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
ហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្ដហោះខាងលើ បានកើតឡើងនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) រីឯក្រុមអ្នកសង្រ្គោះក៏បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ។ ប៉ុន្តែមិនទាន់មានព័ត៌មានបញ្ជាក់លម្អិត ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈបើតាមប៉ូលិសនៅក្នុងតំបន់ យន្ដហោះខាងលើមានផ្ទុកមនុស្សសរុប៦នាក់៕