Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អូស្ត្រាលីបណ្តេញស្ត្រីវៀតណាមម្នាក់ចេញពីប្រទេស ព្រោះតែសាច់ជ្រូក៤.៦គីឡូក្រាម

15-10-2019 16:08

(ស៊ីដនី)៖ ស្រ្តីជាជនជាតិវៀតណាមម្នាក់ ត្រូវបានអាជ្ញាធអូស្ត្រាលីបណ្ដេញចេញទៅវិញ បន្ទាប់ពីរកឃើញថា ស្ត្រីរូបនេះបានលាក់ដឹកសាច់ជ្រូក ៤.៦គីឡូ និងម្ហូបអាហារជាច្រើនទៀត ដោយរំលោភលើច្បាប់ជីវៈសុវត្ថិភាព (biosecurity law)។ នេះបើតាមអាជ្ញាធរអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរអូស្រ្ដាលី ស្ត្រីវៀតណាមខាងលើមានអាយុ ៤៥ឆ្នាំ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន កាលពីសៅរ៍ចុងសប្ដាហ៍កន្លងទៅ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងស៊ីដនី ដោយសារតែការលួចលាក់ដឹកសាច់ជ្រូក ៤.៦គីឡូក្រាម ព្រមទាំងម្ហូបអាហារមានទម្ងន់ជាង ៥គីឡូក្រាមផ្សេងទៀត ក្នុងនោះមានដូចជាខ្ទឹមស និងស៊ុតជាដើមនៅក្នុងកាបូបដាក់សម្ភារៈរបស់នាង។

គួរជម្រាបថា តាមរយៈការអនុវត្តច្បាប់ជីវៈសុវត្ថិភាពយ៉ាងតឹងរ៉ឹង អូស្ត្រាលីក៏បានបង្កើនលារប្រុងប្រយ័ត្នផងដែរ ដើម្បីបង្កាជំងឺប៉េសជ្រូកអាហ្វ្រិក ដែលបានឱ្យឧស្សាហកម្មសាច់ជ្រូករបស់ខ្លួនខាតបង់ប្រាក់ជាង ៣.៦៥ពាន់លានដុល្លារ ហើយការបណ្ដេញស្ត្រីវៀតណាមខាងលើចេញពីប្រទេស គឺជាធ្វើឡើងជាលើកដំបូងក្រោមច្បាប់ជីវៈសុវត្ថិភាព៕