(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទិដ្ឋភាពនៃការវាយប្រហារដោយព្យុះទីហ្វុង Hagibis នៅប្រទេសជប៉ុន។

២៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងសុខចិត្តចុះចេញពីតំណែង ព្រោះទ្រាំមិនបាននឹងសម្ពាធពីមហាជន។

៣៖ រូបភាពកប៉ាល់បំបែកទឹកកកទីមួយរបស់ចិន ដែលសាងសង់ឡើងក្នុងស្រុកផ្ទាល់សម្រាប់ធ្វើដំណើរកាត់តំបន់ប៉ូល។

៤៖ រដ្ឋាភិបាលស៊ីរី ចាប់ផ្តើមដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ដើម្បីជួយកងកម្លាំងឃើដទប់ទល់ជាមួយយោធាតួកគី។

៥៖ បុគ្គល៣រូបទទួលបានពានណូបែលផ្នែកសេដ្ឋកិច្ច ដោយសារកិច្ចប្រឹងប្រែងស្រាវជ្រាវបង្កើតវិធីសាស្រ្តលុបបំបាត់ភាគក្រីក្រ។

៦៖ រូបភាពនាវាទេសចរណ៍យក្ស ធ្វើដំណើរប្រជ្រៀតឆ្លងកាត់ព្រែកជីកមួយ នៅប្រទេសក្រិច។

៧៖ សមាជិកសភាអាមេរិកម្នាក់ ច្រឡំប្រើរូបភាពនាវាចម្បាំងរុស្ស៊ីអបអរថ្ងៃកំណើតកងទ័ពជើងទឹកអាមេរិក។