(ហុងកុង)៖ ក្រុមសកម្មជនហុងកុងកំពុងគ្រោងរៀបចំការប្រមូលផ្តុំតវ៉ាជាបន្តទៀត នាយប់ថ្ងៃចន្ទនេះ ខណៈភាពតានតឹងនៅតែ កើតមានជារៀងរាល់ចុងសប្តាហ៍ដោយសារចលនាបាតុកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ចុងសប្តាហ៍កន្លងទៅនេះ ភានតានតឹងក្នុងទីក្រុងហុងកុងនៅតែបន្ត ដោយក្រុមបាតុករបានប្រើគ្រាប់បែកសាំងចោលលើប៉ូលិស ហើយប៉ូលិសបាន ឆ្លើយតបវិញ តាមរយៈការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម ស្របពេលដែលសញ្ញា បង្ហាញពីភាពធូរស្រាលគឺគ្មាននោះឡើយ បើទោះបីជាអាជ្ញាធរហុងកុងបានខិតខំប្រឹងប្រែង ចេញចំណាត់ការតឹងរ៉ឹងជាងមុនក៏ ដោយ។ នៅយប់ថ្ងៃចន្ទនេះ ក្រុមសកម្មជនហុងកុង គ្រោងប្រមូលផ្តុំគ្នាបន្តទៀត។
គួរជម្រាបថា នាថ្ងៃពុធសប្តាហ៍នេះ អភិបាលក្រុងហុងកុង លោកស្រី Carrie Lam នឹងត្រូវធ្វើការថ្លែងសុន្ទរកថាប្រចាំឆ្នាំស្តីពីគោលនយោ បាយទីក្រុងហុងកុង នៅចំពោះមុខសម្ពាធក្នុងការស្តារទំនុកចិត្តនៅក្នុងរដ្ឋបាលលោកស្រីឡើងវិញ ខណៈដែលហុងកុងកំពុង តែបន្ត ប្រឈមនឹងវិបត្តិនយោបាយដ៏ធំបំផុត អស់រយៈពេលជាច្រើនខែមកហើយ៕