(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ 0៦នាក់ ត្រូវបានខ្មាន់កំាភ្លើងម្នាក់បាញ់ឱ្យរបួសនៅក្នុងតំបន់ណតស៍ហ្វីឡាឌែលហ្វយ៉ា (North Philadelphia) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania)។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅឯតំបន់ទី ៨ នៃផ្លូវ វែសត៍ក្លៀហ្វៀល (West Clearfield) ក្នុងតំបន់ North Philadelphia។ ប៉ុន្តែភ្លាមៗអត្តសញ្ញាណ និងព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួនជនសង្ស័យ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង៕