(ឡូស អាន់ជែលឡែស)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានចុះហត្ថលេខាហើយ លើសេចក្ដីព្រាងច្បាប់ថ្មីមួយ ក្នុងគោលដៅហាមឃាត់ការលក់ផលិតផលធ្វើពីរោម ឬស្បែកសត្វដែលនេះ នឹងធ្វើឱ្យកាលីហ្វ័រញ៉ាកា្លយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក អនុវត្តច្បាប់បែបនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ ការិយាល័យរបស់លោក Gavin Newsom បានបញ្ជាក់ទៀតថា សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានបង្កើតឡើង ក្នុងគោលដៅលុបបំបាត់អំពើឃោរឃៅ នានាប្រឆាំងនឹងសត្វ និងដើម្បីលើកកម្ពស់សុខមាលភាពរបស់សត្វ។
គួរជម្រាបថា នៅពេលសេចក្ដីព្រាងច្បាប់ថ្មីនេះ ក្លាយជាច្បាប់ជាផ្លូវការ នោះវានឹងហាមឃាត់ការលក់ ផលិតផលពីរោម ឬស្បែកសត្វ ដូចជាសត្វដំរី ខ្លា ស្វា ខ្លាឃ្មុំ ព្រមទាំងសត្វព្រៃដទៃទៀត ហើយការរំលោភលើច្បាប់នេះនឹងត្រូវពីន័យជាប្រាក់៕