Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះករណីបាញ់ប្រហារនៅទីក្រុងញូយ៉ក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៥នាក់

12-10-2019 20:53

(ញូយ៉ក)៖ ប៉ូលិសអាមេរិកបានឲ្យដឹងភ្លាមៗនេះថា មនុស្សចំនួន៤នាក់បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយនៅសង្កាត់ Brooklyn នៃទីក្រុងញូយ៉ក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS News នៅយប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

បើតាមនាយកដ្ឋានប៉ូលិសប្រចាំទីក្រុងញូយ៉ក ហេតុការណ៍ខាងលើបានកើតឡើងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងក្លឹបជួបជុំ មួយកន្លែងតាមបណ្តោយផ្លូវ 74 Utica Avenue ក្នុងសង្កាត់ Brooklyn។ ក្រៅពីមនុស្សស្លាប់ទាំង៤នាក់ ក៏មានមនុស្ស៣នាក់ទៀត បានទទួលរង របួសផងដែរ ដោយក្នុងនោះមានស្រ្តីម្នាក់ និងបុរសពីរនាក់ តែមិនធ្ងន់ធ្ងន់ឡើយ។

គួរជម្រាបថា ពុំមានការចាប់ខ្លួនណាត្រូវបានធ្វើឡើងនោះទេ ខណៈប៉ូលិសអាមេរិកបានប្រាប់ថា ព័ត៌មានជុំវិញករណីបាញ់ប្រហារ នេះ នៅជាលក្ខណៈបឋមនៅឡើយ ហើយមិនបានផ្តល់អ្វីលម្អិតថែមទៀតទេ៕