(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្យុះទីហ្វុងកំណាច Hagibis ផ្តាច់ជីវិតជនជាតិជប៉ុនម្នាក់ ខណៈវាកំពុងសំដៅមកភាគខាងកើតជប៉ុន។

២៖ អវកាយានិកដែលធ្លាប់បណ្តែតខ្លួន ក្នុងទីអវកាសដំបូងគេលើលោក បានទទួលមរណភាពហើយនៅរុស្ស៊ី។

៣៖ ក្រុមហ៊ុនអាមេរិកដែលផ្គត់ផ្គង់ឧស្ម័នបង្ហូរទឹកភ្នែកប្រើសម្រាប់បង្រ្កាបបាតុកម្មនៅហុងកុង កំពុងបន្តរងការរិះគន់។

៤៖ វិមានក្រឹមឡាំងចង់រៀបចំឲ្យលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ជួបគ្នានៅឈីលី ក្នុងខែវិច្ឆិកា។

៥៖ តួកគីព្រមានឆ្លើយតបទៅវិញ បើសិនជាអឺរ៉ុប-អាមេរិកហ៊ានដាក់ទណ្ឌកម្ម, សង្គ្រាមកម្ទេចឃើដផ្តាច់ជីវិតមនុស្ស ៣៣៩នាក់។

៦៖ អគ្គលេខាធិការនៃអង្គការ NATO ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីក្រិច នៅទីក្រុងអាតែន។

៧៖ ភ្លើងឆេះព្រៃនៅក្បែរទីក្រុង Los Angeles នៃរដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក សម្លាប់មនុស្សម្នាក់ និងបំផ្លាញលំនៅឋាន ជាច្រើនខ្នង។