(អេត្យូពី)៖ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩នេះ ត្រូវបានប្រគល់ឱ្យនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការសម្រេចបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ប្រទេសអេត្យូពី បានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេស Eritrea កាលពីឆ្នាំ២០១៨ ដោយបញ្ចប់ ជម្លោះយោធានឹងគ្នាអស់រយៈពេល២០ឆ្នាំ ចាប់តាំងពីសង្រ្គាមព្រំដែនផ្ទុះឡើងនៅឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០។
គួរបញ្ជាក់ថា លោក Abiy Ahmed ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីអេត្យូពីនៅខែមេសា ឆ្នាំ២០១៨ នឹងត្រូវទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងទីក្រុង Oslo ប្រទេសន័រវែស នៅខែធ្នូខាងមុននេះ ក្នុងនោះ ជាម្ចាស់ជ័យលាភពានរង្វាន់ណូបែលសន្តិភាពទី១០០ ជាមួយប្រាក់រង្វាន់៩០០,០០០ដុល្លារ៕