(សៀងហៃ)៖ មនុស្ស០៣នាក់បានស្លាប់ និង 0២នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាក់ស្ពានកាត់ផ្លូវ highway មួយកន្លែងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្នុងខេត្ត ជាំងស៊ូ (Jiangsu) ស្ថិតនៅភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានឱ្យដឹងទៀតថា ស្ពានខាងលើដែលស្ថិតនៅក្នុងទីក្រុង វូស៊ី (Wuxi) នៃខេត្ត Jiangsu បានបាក់សង្កត់រថយន្ដបីគ្រឿងដោយផ្ដាច់ជីវិតមនុស្ស ០៣នាក់ នៅក្នុងរថយន្ដពីរគ្រឿង ខណៈរថយន្ដមួយគ្រឿងទៀតគ្មានមនុស្សនៅខាងក្នុង។
ប៉ុន្តែមកទល់នឹងពេលនេះ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់បាក់ស្ពាននេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ស្របពេលអាជ្ញាធារចិនកំពុងធ្វើការស៊ើបអង្កេត៕