(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទិដ្ឋភាពនៃការបើកប្រតិបត្តិការយោធារបស់តួកគីនៅតំបន់ភាគខាងជើងរបស់ស៊ីរី។

២៖ បុរសម្នាក់កាន់កាំបិតបម្រុងចាក់រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ី តែត្រូវជំនួយការលោកឃាត់ទាន់ពេល។

៣៖ ព្យុះទីហ្វុងកំណាចរំកិលជិតដល់ជប៉ុនហើយ ដែលបង្ខំឲ្យចរាចរណ៍នានា និងការប្រកួតកីឡាជាច្រើនត្រូវផ្អាក។

៤៖ ក្រុមមន្រ្តីជាន់ខ្ពស់ចិន-អាមេរិក ត្រៀមជួបចរចាគ្នាជាថ្មីដើម្បីរកច្រកចេញពីសង្រ្គាមពាណិជ្ជកម្ម

៥៖ រកឃើញហ្វូស៊ីលសត្វដាយណូស័រនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។

៦៖ ក្រុមហ៊ុន Samsung គ្រោងវិនិយោគទុនទំហំ១១ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍផ្ទាំងអេក្រង់ជំនាន់ថ្មី។

៧៖ លោក Mark Zuckerberg យល់ព្រមចូលផ្តល់សក្ខីកម្មចំពោះមុខសភា ជុំវិញគម្រោងដាក់ឲ្យចរាចរណ៍រូបិយប័ណ្ណឌីជីថល Libra។