Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩! (Photo inside)

05-10-2019 20:56

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកជំនាញបានអះអាងថា ប្រទេសឥណ្ឌាអាចឆ្លើយតបទៅនឹងការ បង្កើនសមត្ថភាព និងចំនួនគ្រាប់មីស៊ីលលឿនជាង សំឡេង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន តាមរយៈការចាប់យកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាវុធប្រភេទនេះ ជាមួយនឹងប្រទេសរុស្ស៊ី ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីជំនាន់អភិវឌ្ឍន៍គ្រាប់មីស៊ីល ប្រាហ៍ម៉ូស (BrahMos) ដូច្នោះដែរ។

២៖ ឧបករណ៍សំខាន់បំផុតមួយនៅលើយានរុករក InSight របស់អង្គការ NASA បានខូចគាំងនៅលើដីភពព្រះអង្គារ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែក្រុមវិស្វករមិនព្រមចុះចាញ់ឡើយ និងបានបង្កើតផែនការថ្មីមួយទៀត ដើម្បីព្យាយាមជួសជុល និងជួយសង្រ្គោះឧបករណ៍ដែលប្រៀបបីដូចជាដៃមួយនេះ ឲ្យមានដំណើរការឡើងវិញ។

៣៖ នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចពិសេសចិនហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលទីក្រុងនេះនឹងបញ្ចេញនូវដំណោះស្រាយ ដ៏អស្ចារ្យបំផុតមួយដើម្បីបញ្ចប់អំពើហិង្សា បន្ទាប់ពីការតវ៉ាយ៉ាងកក្រើក បានផ្ទុះឡើងនៅ តំបន់មួយចំនួននៅទូទាំងទីក្រុងស្វយ័តមួយនេះ ស្របពេលច្បាប់ហាមឃាត់ការពាក់ម៉ាស់ ពេលធ្វើបាតុកម្ម ត្រូវបានដាក់ចេញជាធរមាន។

៤៖ ក្រុមហ៊ុន Microsoft បានឱ្យដឹងថាក្រុម Hackers ដែលប្រហែលជាមានទំនាក់ទំនងជាមួយ រដ្ឋាភិបាលអ៊ីរ៉ង់ បាន និងកំពុងព្យាយាមលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។

៥៖ គូស្នេហ៍ជាពលរដ្ឋអូស្ត្រាលីពីរនាក់ ដែលត្រូវបានចាប់ និងឃុំខ្លួនរយៈពេលជាង ៣ខែនៅក្នុងប្រទេសអ៊ីរ៉ង់ ពីបទសង្ស័យធ្វើចារកម្ម ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់កិច្ចចរចាអស់រយៈជាច្រើនសប្ដាហ៍មកនេះ រវាងរដ្ឋាបាលនៃប្រទេសទាំងពីរ។

៦៖ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ បានស្នើសុំឯកសារពីសេតវិមានហើយ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក៕