(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើងប្រកាសពីការធ្វើតេស្តមីស៊ីលផ្លោងចេញពីនាវាមុជទឹក ទទួលបានជោគជ័យជាថ្មីទៀត។

 

 

២៖ អ្នកវិទ្យាសាស្រ្តអូស្រ្តាលីស្រាវជ្រាវឃើញថា កាឡាក់ស៊ី Andromeda ដែលនៅក្បែរយើង ធ្លាប់មានប្រវត្តិលេបត្របាក់កាឡាក់ស៊ីដទៃ។

 

៣៖ ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកស៊េរីចាស់នៅអាមេរិក បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់។

 

៤៖ ប្រជាជនឥណ្ឌានាំគ្នាប្រមូលសំរាមផ្លាស្ទិកកំឡុងព្រឹត្តិការណ៍មួយសំដៅលើកកម្ពស់ការគាំពារបរិស្ថាន។

 

៥៖ ព្យុះទីហ្វុង Mitag ផ្តាច់ជីវិតមនុស្ស៩នាក់នៅកូរ៉េខាងត្បូង។

 

៦៖ រកឃើញសាកសពមនុស្ស៦នាក់ ក្នុងករណីបាក់ស្ពាននៅតៃវ៉ាន់កាលពីថ្ងៃអង្គារ។

 

៧៖ ហុងកុងនឹងលែងឲ្យបាតុករពាក់ម៉ាស់ធ្វើបាតុកម្ម ខណៈអំពើហិង្សាកាន់តែក្តៅគគុកឡើងៗ។