(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក USAF កំពុងបំពាក់អាវុធលឿនជាងសំឡេង៥ដង លើយន្ដហោះ ទម្លាក់គ្រាប់បែកត្រកូល B-1B ហើយដែលអាវុធនេះនឹងមានសមត្ថភាពទម្លុះចូលព្រំដែនបរិយាកាស និងវាយប្រហារក្នុងល្បឿនដូចរន្ទះ ដោយមិនឱ្យសត្រូវតដៃឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

យោងតាម USAF យន្ដហោះទម្លាក់គ្រាប់បែក B-1B អាចនឹងត្រូវបំពាក់អាវុធលឿនជាងសំឡេងចំនួន ៤ ឬច្រើងជាងនេះនៅប្រព័ន្ធខាងក្នុង។ ដោយឡែក យន្ដហោះទម្លាក់គ្រាប់ ដែលនឹងត្រូវបំពាក់អាវុធទាំងនេះ ដែររួមមាន B-1, B-52, B-2 រហូតដល់យន្ដហោះ B-21 ស៊េរីថ្មីធ្វើប្រតិបត្តិការ ឬត្រូវបានផលិត គ្រប់ចំនួន។

គួរបញ្ជាក់ថា កងទ័ពអាកាសអាមេរិក មានផែនការបំពាក់អាវុធលឿនជាងសំឡេងលើយន្ដហោះទម្លាក់ គ្រាប់បែក B-21 ចំនួន១០០គ្រឿង ប៉ុន្តែពេលវេលាជាក់លាក់នៃផែនការនេះមិនត្រូវបានបញ្ជាក់ឱ្យបាន ច្បាស់នោះទេ៕