(ប៉េកាំង)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសចិនបានប្រារព្ធពិធីដ៏ធំធេងបំផុត នោះគឺការអបអរខួបទី ៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងរដ្ឋធានីប៉េកាំង ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់នៃគណបក្សកុម្មុយនិស្តចិន ព្រមទាំងបណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
នៅក្នុងអង្គពិធីទាំងមូលដែលត្រូវបានប្រារព្ធឡើង នៅលើទីលានប្រវត្តិសាស្ត្រធានអានមិន នៃរដ្ឋធានីប៉េកាំង លោក ស៊ី ជិនពីង ក្នុងនាមជាប្រធានរដ្ឋចិនបានថ្លែងសារប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅជាច្រើន ទៅកាន់ប្រជាជាតិរបស់លោក អមដោយការគូសបញ្ជាក់នូវគោលដៅយុទ្ធសាស្ត្រ ព្រមទាំងការប្តេជ្ញារបស់ជនជាតិចិនទាំងអស់ ក្នុងការបន្តដំណើរការរួបរួមជាតិ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចចិនឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយមាគ៌ាភ្លឺស្វាងបន្ថែមទៀត។
ខាងក្រោមនេះគឺជាកម្រងរូបភាពពិសេសៗដែលកម្របានឃើញ ក្នុងឱកាសប្រារព្ធខួបឆ្នាំទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៖