(ប៉េកាំង)៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក ស៊ី ជិនពីង មេដឹកនាំកំពូលរបស់ប្រទេសចិនបានថ្លែងថា ប្រទេសចិនពីអតីតកាលបានចារក្នុងសៀវភៅប្រវត្តិសាស្ត្រ នៃមនុស្សជាតិទៅហើយ បច្ចុប្បន្នភាពនៃប្រទេសចិនកំពុងបង្កបង្កើតឡើងដោយប្រជាជនរាប់ម៉ឺនរាប់លាននាក់ ហើយអនាគតនៃប្រទេសចិន មុខជានឹងកាន់តែភ្លឺស្វាងជាមិនខាន។

ក្នុងពិធីអបអរសាទរខួបទី ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យបក្សទាំងមូលកងទ័ពទាំងមូល ប្រជាជនគ្រប់ជនជាតិទាំងអស់រួមសាមគ្គីគ្នាឱ្យកាន់តែស្អិតល្មួត ដើម្បីបន្តពង្រឹង និងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តេល្អប្រសើរ បន្តខិតខំតស៊ូដើម្បីសម្រេចគោលដៅមួយសតវត្សរ៍ចំនួន ២ និងសម្រេចសុបិនចិនដែលស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕