(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះដ្រូនធុនធំរបស់រុស្ស៊ី «Hunter» ហោះហើរសាកល្បងព្រមគ្នាជាមួយយន្តហោះចម្បាំង Su-57 ដែលសុទ្ធតែមានសមត្ថភាពបំបាំងកាយ។

២៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គោរពវិញ្ញាណក្ខន្ធវីវៈបុរសនៅទីលាន Tian'anmen Square។

៣៖ មនុស្ស១៩នាក់ស្លាប់ ក្នុងករណីឆេះរោងចក្រនៅភាគខាងកើតប្រទេសចិន។

៤៖ យន្តហោះដឹកអ្នកដំណើររបស់អាមេរិកចុះចតវិញយ៉ាងទាន់ហន់ ក្រោយរបើកគំរបម៉ាស៊ីន។

៥៖ ក្រពើទឹកប្រៃជាង ១,០០០ក្បាល ត្រូវបានបញ្ចូលក្នុងបញ្ជីដាក់លក់នៅប្រទេសអូស្រ្តាលី។

៦៖ មនុស្សជាង១២០នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ នៅភាគខាងកើតប្រទេសឥណ្ឌា។

៧៖ ឥណ្ឌូណេស៊ីរំពឹងលើទឹកភ្លៀងដើម្បីពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងបង្កភាពក្តៅក្រហាយដល់អ្នកជិតខាង។