(អូស្រ្តាលី)៖ អាជ្ញាធរនៃដែនដីភាគជើងរបស់អូស្ត្រាលី (NT) បានសម្រេចចិត្តដាក់លក់ «សត្វក្រពើកំណាច» ជាង១០០០ក្បាល ដែលជាអម្បូរក្រពើទឹកប្រៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
អាជ្ញាធរអូស្ត្រាលី នៅថ្ងៃចន្ទនេះ បានដំណើរការនីតិវិធីលក់សត្វក្រពើ ដែលខ្លួនចាប់បាននៅឯឧទ្យាន Parks and Wildlife Commission ក្នុងរយៈពេលបីឆ្នាំមកនេះ ហើយក្រុមកសិករចិញ្ចឹមក្រពើក៏ត្រូវបាន អញ្ជើញឱ្យចូលរួមក្នុងការដេញថ្លៃនេះដែរ។
គួរបញ្ជាក់ថា អាជ្ញាធរនៃដែនដីភាគជើងរបស់អូស្ត្រាលី (NT) ចាប់បានក្រពើទឹកប្រៃ ៣៥៤ក្បាល នៅក្នុង ឆ្នាំ២០១៧ និង៣២៨ឆ្នាំ ក្នុងឆ្នាំ២០១៨ ដែលនេះគឺមានន័យថាអ្នកឈ្នះក្នុងការដេញថ្លៃ នឹងមានសិទ្ធិទិញ ក្រពើជាង១០០០ក្បាល។ ម្យ៉ាងវិញទៀត ក្នុងចំណោមសត្វក្រពើទាំងនេះ ភាគច្រើនមានប្រវែង១.៥ម៉ែត្រ ដល់២ម៉ែត្រ និងខ្លះមានប្រវែងរហូតដល់ ៤ម៉ែត្រ។
ក្រពើទឹកប្រៃជាធម្មតា មានទំហំធំ និងបង្កគ្រោះថ្នាក់ដល់មនុស្ស។ ដូច្នេះហើយពួកវាត្រូវបានគេចាប់ចេញពី ដែនទឹកសំខាន់ៗមួយចំនួន ដើម្បីបង្កាគ្រោះថ្នាក់នានា។ ដោយឡែក ឧស្សាហកម្មក្រពើ តែងតែប្រាក់ចំណូល ៣៣.៧លានដុល្លារអាមេរិកដល់អាជ្ញាធរ NT ក៏ដូចជាផ្ដល់ការងារដល់មនុស្ស២០០នាក់ ជារៀងរាល់ឆ្នាំ៕