(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចំនួនមនុស្សស្លាប់កើនដល់២០នាក់ ក្រោយគ្រោះរញ្ជួយដីវាយប្រហារភាគខាងកើតឥណ្ឌូណេស៊ី។

២៖ អាចម៍ផ្កាយទី២មកពីក្រៅប្រព័ន្ធព្រះអាទិត្យ ត្រូវបានដាក់ឈ្មោះជាផ្លូវការហើយ។

៣៖ ភាពយន្តប្រវត្តិសាស្រ្តចិន «ម៉ៅ សេទុង ១៩៤៩» កំពុងបន្តរកចំណូលបានយ៉ាងច្រើន នៅមុនការប្រារព្ធខួបនៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

៤៖ អតីតប្រធានាធិបតីបារាំង លោក Jacques Chirac ទទួលមរណភាពនៅអាយុ៨៦ឆ្នាំ។

៥៖ ទិវាវប្បធម៌ និងកីឡាចិន-អឺរ៉ុបប្រារព្ធឡើងនៅទីក្រុងព្រុចសែល ដើម្បីអបអរខួបឆ្នាំទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

៦៖ រុស្ស៊ីចង់រើទីស្នាក់ការ UN ចេញពីទីក្រុងញូយ៉ក ក្រោយអាមេរិកមិនចេញទិដ្ឋកាឱ្យក្រុមមន្ត្រីរបស់ខ្លួន។

៧៖ ទីក្រុងប៉េកាំងថ្កោលទោសសេចក្តីព្រាងច្បាប់អាមេរិកលើបញ្ហាសិទ្ធិ និងប្រជាធិបតេយ្យនៅហុងកុង ថាជាការឈឺឆ្អាលកិច្ចការផ្ទៃក្នុងចិន ដោយឥតខ្មាសអៀន។