(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំងលោក ហ្សាក់ ស៊ីរ៉ាក់ (Jacques Chirac) បានទទួលមរណភាពហើយក្នុងវ័យ ៨៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមក្រុមគ្រួសាររបស់លោក លោក Jacques Chirac បានទទួលមរណភាពនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងទីក្រុងប៉ារីស)។ លោក Chirac គឺជាអតីតប្រធាធិបតីបារាំង ដែលកាន់តំណែងបានពីរអាណត្តិ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៧៕