Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី

26-09-2019 08:49

(ឥណ្ឌូណេស៊ី)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) បានឱ្យដឹងថាគ្រោះរញ្ជួយដី កម្រិត៦.៥រ៉ិចទ័រ នៅថ្ងៃព្រហស្បតិ៍នេះ បានវាយប្រហារលើតំបន់ភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីខាងលើបានវាយប្រហារតំបន់កោះដាច់ស្រយាល Maluku ប៉ុន្តែ មិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ ហើយភ្លាមៗក៏មិនទាន់មានសេចក្ដីរាយការណ៍ ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះដែរ។

USGS បានបន្ថែមទៀតថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅក្នុងតំបន់ស្ថិតនៅចំងាយ ៣៧គីឡូម៉ែត្រពីភាគឦសានទីក្រុង Ambon នៃកោះ Maluku នៅម៉ោង៨៖៤៦នាទីព្រឹកមិញនេះ (ម៉ោងនៅក្នុងតំបន់) ជាមួយជម្រៅរញ្ជួយទៅក្នុងដី ២៩គីឡូម៉ែត្រ៕