Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំពើហិង្សាផ្ទុះឡើងនៅខេត្តភាគខាងកើតឥណ្ឌូណេស៊ី បណ្តាលឲ្យមនុស្សស្លាប់-របួស៨៥នាក់ (Video inside)

24-09-2019 11:52

(ប៉ាពួរ)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ៦៥នាក់រងរបួស នៅក្នុងអំពើហិង្សាមួយដែលកើតឡើងនៅខេត្តប៉ាពួរ (Papua) ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយការផ្ទុះអំពើហិង្សា និងការបះបោរបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលមតិខ្លះឡើងលើកឡើងថា ជាចេតនាបំបែករដ្ឋ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមបាតុកររាប់រយដែលជាសិស្សវិទ្យាល័យដ៏ដំមួយ បានគប់ភ្លើងចូលអគារការិយាល័យរដ្ឋាភិបាលមួយកន្លែង និងអគារជាច្រើនទៀតនៅក្នុងទីក្រុង វ៉ាមែណា (Wamena) ដោយបណ្ដាលឱ្យមនុស្ស ២០នាក់នៅក្នុងអគារបានស្លាប់បាត់បង់ជីវិត។ ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អំពើហិង្សានេះកើតឡើងដោយសារគ្រូបង្រៀនម្នាក់ បានប្រដូចកូនសិស្សជាជនជាតិដើមប៉ាពួរ (Papua) ទៅនឹង «សត្វស្វា»។

គួរជម្រាបថា ខេត្តប៉ាពួរ (Papua) គឺជាអតីតដែនដីអាណានិគមរបស់ហូឡង់ និងធ្លាប់បានប្រកាសឯករាជ្យឆ្នាំ១៩៦១ ប៉ុន្តែក្រោយមក ខេត្តមួយនេះត្រូវបានបញ្ចូលដោយចម្រូងចម្រាស់ ក្នុងឧបសម្ព័ន្ធក្នុងជាដែនដីមួយ របស់ឥណ្ឌូណេស៊ីវិញនៅឆ្នាំ១៩៦៩។

ចំណែកឯ ការបោះឆ្នោតប្រជាមតិពាក់ព័ន្ធនឹងឯករាជ្យភាព ក៏ធ្លាប់បានធ្វើឡើងផងដែរនៅឆ្នាំ១៩៦៩ ដោយមានប្រជាជនតែជាង ១,០០០នាក់ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យចូលរួម ក្នុងការបោះឆ្នោតនេះ។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជាតិនិយមប៉ាពួរ នៅតែបន្តគំនិតចង់ផ្ដាច់ខ្លួនពីឥណ្ឌូណេស៊ីដដែល ជាពិសេសគឺនៅក្នុងបាតុកម្មតវ៉ា នារយៈពេលប៉ុន្មាខែចុងក្រោយមកនេះ៕