(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទិដ្ឋភាពសមយុទ្ធយោធា «Center-2019» នៅតំបន់ Novosibirsk ប្រទេសរុស្ស៊ី។
២៖ ស្ថាបនិក Facebook បញ្ចប់កិច្ចប្រជុំបិទទ្វារជាមួយលោក ដូណាល់ ត្រាំ និងសមាជិកសភាជាច្រើនរូប។
៣៖ យានអវកាសជប៉ុន Hayabusa-2 ហាត់សមដើម្បីត្រៀមទម្លាក់គ្រឿងយន្តចុងក្រោយគេទៅលើអាចម៍ផ្កាយ Ryugu។
៤៖ ទោះព្រឹត្តិការណ៍សម្រុកចូលតំបន់ 51 ត្រូវបានលុបចោលហើយ ក៏អាជ្ញាធរអាមេរិកនៅតែត្រៀមខ្លួនទប់ទល់។
៥៖ ផ្ទុះករណីបាញ់ប្រហារនៅរដ្ឋធានីវ៉ាស៊ីនតោនផ្តាច់ជីវិតមនុស្សម្នាក់ និងរបួស៥នាក់។
៦៖ ប្រជាជនឥណ្ឌូណេស៊ី ប្រមូលផ្តុំគ្នាទាមទារឲ្យមានចំណាត់ការប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុ នៅទីក្រុងហ្សាការតា។
៧៖ ប្រធានាធិបតីបារាំង លោក Macron ទទួលស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីលីបង់ នៅទីក្រុងប៉ារីស។