(វ៉ាស៊ីនតោន)៖ ស្ត្រីវ័យក្មេងម្នាក់ នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសចាប់ខ្លួនក្នុង សប្ដាហ៍នេះជាមួយកាំភ្លើងមួយដើម បន្ទាប់ពីរូបនាងបានគំរាមបាញ់មនុស្ស៤០០នាក់ នៅឯសាលារៀន មួយកន្លែងទុកជាការកម្សាន្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
Alexis Wilson មានអាយុ១៨ឆ្នាំ បានប្រាប់មិត្តរួមការងារនៅឯហាងភីហ្សាមួយក្នុងតំបន់ថារូបនាងបាន ទិញកាំភ្លើង AK-47 មួយដើម ហើយមិត្តរួមការងារទាំងពីរនេះឯង ដែលបានរាយការណ៍ប្រាប់ប៉ូលិសថា Wilson បានបង្ហាញពីរូបភាពកាន់កំាភ្លើង និងនិយាយថានាងចង់បាញ់សម្លាប់មនុស្សជាង ៤០០នាក់ នៅឯអតីតសាលារៀនរបស់នាងនៅក្នុងទីក្រុង McAlester។ ប៉ុន្តែ Wilson មិនបញ្ជាក់ថាតើហេតុអ្វី បានជានាងចង់បាញ់សម្លាប់មនុស្សទាំងនេះទេ ខណៈសេចក្ដីរាយការណ៍ខ្លះអះអាងថាក្មេងស្រី្តជំទន់ រូបនេះធ្លាប់ត្រូវគេធ្វើបាបនៅសាលារៀន។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ Alexis Wilson ត្រូវបានចោទប្រកាន់ពីបទគំរាម ប្រព្រឹត្តអំពើភេរវកម្ម ហើយបើសិនជាគេរកឃើញទោសកំហុសមែន នោះនាងអាចនឹងជាប់ពន្ធនាគារ ១០ឆ្នាំ៕