(ហុងកុង)៖ បាតុកម្មតវ៉ា នៅក្នុងទីក្រុងហុងកុង មិនមែនត្រឹមតែបង្កភាពចលាចលដល់សណ្ដាប់ធ្នាប់សង្គម ប៉ុណ្ណោះទេ តែវាក៏កំពុងធ្វើឱ្យគ្រួសារមួយចំនួនឈ្លោះប្រកែក ឬបែកបាក់គ្នាផងដែរ។ ជាក់ស្ដែង ស្ត្រីវ័យក្មេង ម្នាក់មានឈ្មោះហៅក្រៅថា Jane បានឈ្លោះប្រកែកយ៉ាងខ្លាំងជាមួយម្ដាយបង្កើតខ្លួនឯង ដោយសារតែ បាតុកម្មតវ៉ា អស់រយៈពេលរាប់ខែមកនេះ រហូតដល់នាងសម្រេចចិត្តរើចេញពីផ្ទះ។
កញ្ញា Jane មានអាយុ២៤ឆ្នាំ បានកុហកម្ដាយរបស់ខ្លួនដោយលួច ទៅចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលទីក្រុងហុងកុង។ ប៉ុន្តែ ក្រោយបែកធ្លាយរឿងនេះ នាង និងម្ដាយដែលជាអ្នកប្រឆាំងនឹងបាតុកម្មតវ៉ា បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ កញ្ញា Jane បានគូសបញ្ជាក់ដូច្នេះថា៖« រាល់ដងឱ្យបាតុកម្មតវ៉ាបញ្ចប់ គាត់ មិននិយាយរកខ្ញុំ រយៈពេលមួយសប្ដាហ៍....យើងបានចំណាយពេលរស់នៅជាមួយគ្នារាប់សិបឆ្នាំ ប៉ុន្តែគាត់មិន បានឈរនៅខាងខ្ញុំឡើយ។ រឿងនេះធ្វើឱ្យខ្ញុំបាត់បង់អស់ថាមពល...គាត់ជឿតែទៅលើអ្វីដែលចិនបាន និយាយ ហើយមិនតែប៉ុណ្ណោះគាត់ថែមទាំងជឿថាបាតុករទាំងអស់ត្រូវបានជ្រោមជ្រែងដោយបរទេស ទៀតផង។ គាត់មិនដែលជឿលើខ្ញុំឡើយ ដូច្នេះហើយ ខ្ញុំមានតែសម្រេចចិត្តរើចេញពីផ្ទះ»។
គួរជម្រាបថា បើតាមការសិក្សារបស់សាកលវិទ្យាល័យជាច្រើននៅក្នុងទីក្រុងហុងកុង ពាក់កណ្ដាលនៃបាតុករដែល ចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលហុងកុង មានអាយុចន្លោះពី២០ ដល់៣០ឆ្នាំ ហើយក្នុងនោះមាន៧០ភាគរយ សុទ្ធតែអ្នកមានសញ្ញាប័ត្រ៕
ប្រភព៖ CNA (ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩)