(វ៉ាស៊ីនតោន)៖ ស្រ្តីជាជនជាតិអាមេរិកមា្នក់ បាននិយាយថាកូនស្រីរបស់ខ្លួន បានកើតនៅចំថ្ងៃខួបលើកទី ១៨ នៃការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅម៉ោង៩៖១១នាទីយប់ និងមាន ទម្ងន់៩ផោន, ១១អោន (៤គីឡូ ៣៩៤ក្រាម)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
ទារិកាឈ្មោះ Christina Brown បានកើតនៅឯមន្ទីរពេទ្យ Methodist LeBonheur Hospital នៃទីក្រុង Germantown ស្ថិតនៅក្នុងរដ្ឋ Tennessee។ ចំណែកឯ ក្រុមគ្រូពេទ្យក៏បានលាន់មាត់ពីអព្ភូតហេតុ នេះដែរ ដោយលើកឡើងដូច្នេះថា៖« ឱ! ព្រះជាម្ចាស់! នេះគឺជាទារិកា 9-11, 9-11, 9-11 (១១ កញ្ញា, ៩៖១១នាទីយប់, ៩ផោន-១១អោន)»។
គួរជម្រាបថា ទារិកាខាងលើ បានកើតនៅចំថ្ងៃដែលសហរដ្ឋអាមេរិក រំលឹកខួបលើកទី១៨ នៃមហាភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ កាលពីថ្ងៃពុធ៕