Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះអគ្គីភ័យនៅមន្ទីរពេទ្យក្នុងប្រទេសប្រេស៊ីល ផ្តាច់ជីវិតមនុស្ស១១នាក់ (Video inside)

14-09-2019 09:26

(រីយ៉ូ)៖ មនុស្សយ៉ាងតិច១១នាក់បានស្លាប់ ក្នុងករណីឆេះមន្ទីរពេទ្យឯកជនមួយកន្លែង នៅទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីល។ នេះ បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

អាជ្ញាធរប្រចាំមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះភាគច្រើនគឺជាជនចាស់ជរា ខណៈអ្នកមានអាយុចំណាស់ជាងគេគឺ៩៣ឆ្នាំ ដោយពួកគេបានបាត់បង់ជីវិត ដោយសារតែឈ្លក់ផ្សែងភ្លើង។ ក្រៅពីអ្នកស្លាប់ ក៏មានមនុស្សទទួលរងរបួសធ្ងន់និងស្រាល ដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតួលេខច្បាស់លាស់នោះទេ។

គួរជម្រាបថា គ្រោះអគ្គីភ័យខាងលើបានកើតឡើងនៅឯមន្ទីរពេទ្យឈ្មោះ Badim កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ហើយបន្តឆេះអស់ប៉ុន្មានម៉ោង មុនអាចត្រូវ ពន្លត់ទៅវិញបាន។ យោងតាមការបញ្ជាក់ពីមន្ទីរពេទ្យផ្ទាល់ នៅពេលភ្លើងចាប់ផ្តើមឆេះ គឺមានវត្តមានបុគ្គលិកមន្ទីរពេទ្យសរុបចំនួន ២២៤នាក់ និងអ្នកជំងឺ១០៣នាក់នៅទីនោះ ខណៈអ្នកបាត់បង់ជីវិតគឺសុទ្ធតែជាអ្នកជំងឺ។ សម្រាប់មូលហេតុវិញ គេសង្ស័យថា អាចមកពី បញ្ហាចរន្តអគ្គិសនី៕