Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Habibie ទទួលមរណភាពហើយ ក្នុងវ័យ៨៣ឆ្នាំ (Video inside)

11-09-2019 20:43

(ហ្សាការតា)៖ អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក B J Habibie បានទទួលមរណភាពហើយ ក្នុងវ័យ៨៣ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

លោក Habibie បានទទួលមរណភាពដោយជំងឺខ្សោយបេះដូង នៅឯមន្ទីរពេទ្យយោធា Gatot Soebroto នៃរដ្ឋធានីហ្សាការតា នៅម៉ោង៦នាទីល្ងាច (ម៉ោងនៅឥណ្ឌូណេស៊ី) ថ្ងៃពុធនេះ ហើយ កូនប្រុសរបស់លោក គឺលោក Thareq Kemal Habibie ក៏បានទទួលស្គាល់ពីដំណឹងមរណភាព នេះដែរ។

គួរជម្រាបថា លោក Habibie ដែលមានឈ្មោះពេញ Bacharuddin Jusuf Habibie គឺជាអតីតប្រធានាធិបតីទី៣ របស់ឥណ្ឌូណេស៊ី បន្ទាប់ពីលោក Suharto ដឹកនាំប្រទេសអស់ជាង ៣០ឆ្នាំ។ លោក Habibie បានស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យតាំងតែពីថ្ងៃទី០១ ខែកញ្ញាមកម្លេះ ក្រោយមានបញ្ហាសុខភាពជាច្រើន ជាពិសេសជំងឺបេះដូងតែម្ដង៕