(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់ បានឱ្យដឹងថានាវាចម្បាំងកាណាដាមួយគ្រឿង បានធ្វើដំណើរឆ្លង កាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃអង្គារនេះ ហើយដែលសកម្មភាពបែបនេះជារឿយៗ តែងតែធ្វើឱ្យចិនផ្ទុះកំហឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អាជ្ញាធរតៃវ៉ាន់ បានបញ្ជាក់ដែរថាខ្លួនកំពុងតាមដានយ៉ាង យកចិត្តទុកដាក់លើសកម្មភាពនៃនាវាចម្បាំងកាណាដា HMCS ដែលធ្វើដំណើរកាត់តាម ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពី«សេរីភាពនៃការធ្វើនាវាចរ»។
គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ នាវាចម្បាំងកាណាដាមួយគ្រឿង ក៏ធ្លាប់បានធ្វើ ដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ផងដែរ ខណៈទីក្រុងអូតតាវ៉ា និងទីក្រុងប៉េកាំង កំពុង មានភាពតានតឹងគ្នាស្រាប់ ជុំវិញការចាប់ខ្លួននាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គឺលោកស្រី Meng Wanzhou នៅក្នុងប្រទេសកាណាដា តបតាមសំណើអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៨។
ចំណែកឯ ចិនវិញ តែងតែចាត់ទុកថារាល់ការធ្វើនាវាចររបស់នាវាចម្បាំងបរទេស នៅក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ គឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ខ្លួន៕