Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សជិត ១,៥០០នាក់ ស្លាប់ដោយសាររលកកម្ដៅ នៅក្នុងប្រទេសបារាំង (Video inside)

09-09-2019 21:12

(ប៉ារីស)៖ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា មនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ដោយសារតែរលកកម្ដៅ នៅក្នុងរដូវក្ដៅនៃឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមក្រសួងសុខាភិបាលបារាំង រលកកម្ដៅបានវាយប្រហារលើប្រទេសបារាំង និងតំបន់ខ្លះ នៃទ្វីបអឺរ៉ុប ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា និងពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ។ លើសពីនេះទៅទៀត អាត្រាស្លាប់កំឡុងអាកាសធាតុក្ដៅខ្លាំង ទាំងពីរ លើកនេះ មាន៩.១ភាគរយ ខ្ពស់ជាងពេលធម្មតា។

គួរបញ្ជាក់ថា បារាំង និងតំបន់ខ្លះនៃទ្វីបអឺរ៉ុប រងការវាយប្រហារដោយរលកកម្ដៅជាប់កំណត់ត្រាថ្មី មួយនៅក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដោយសីតុណ្ហភាពហក់ឡើងដល់ ៤៥.៩អង្សាសេឯណោះ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ៕