Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្គ្រាមបង្ហូរឈាមគ្នាឯងនៅលីប៊ី៖ កងទ័ពទ្រីប៉ូលីចាប់ផ្តើមបណ្តេញទ័ពលីប៊ីខាងកើត ឲ្យចេញពីតំបន់ភាគខាងត្បូងទីក្រុងវិញ (Video inside)

09-09-2019 10:49

(លីប៊ី)៖ ក្រោយការប្រយុទ្ធគ្នាដ៏បង្ហូរឈាមអស់រយៈពេលជាច្រើនខែមកនេះ នៅទីក្រុងទ្រីប៉ូលីកងទ័ពរបស់រដ្ឋាភិបាលលីប៊ី GNA (គាំទ្រដោយ UN) ហាក់មានប្រៀប ជាងយោធាលីប៊ីភាគខាងកើត (LNA) ដែលបានចូលទៅឈ្លានពានខ្លួន ដោយយោធា LNA បានបាត់បង់កម្លាំងយ៉ាងច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

អ្នកនាំពាក្យយោធារដ្ឋាភិបាលលីប៊ី លោក មូហាំម៉េដ កានូនូ (Muhammad Kanunu) បាននិយាយថ្ងៃចន្ទនេះបាននិយាយថា កងទ័ពរដ្ឋាភិបាលកំពុងតែឆ្ពោះ ទៅមុខយ៉ាងរលូននៅភាគខាងត្បូងទីក្រុងទ្រីប៉ូលី ហើយលោកបានអះអាងថា យោធា LNA របស់លោក ខាលីហ្វា ហាហ្វតា (Khalifa Haftar) បានបាត់បង់កម្លាំងជាច្រើន។

គួរជម្រាបថា ប្រទេសលីប៊ីបានធ្លាក់ក្រោមអស្ថិរភាព ចាប់តាំងតែពីរបបដឹកនាំលោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) បានដួលរលំនៅឆ្នាំ ២០១១។ មកទល់បច្ចុប្បន្ន លីប៊ីត្រូវបានបែងចែកជា ២ គឺរដ្ឋាភិបាល GNA ដែលមានមូលដ្ឋាននៅទ្រីប៉ូលី គ្រប់គ្រងភាគខាងលិច ខណៈយោធា LNA គ្រប់គ្រងភាគខាងកើត។

ប៉ុន្តែកាលពីដើមខែមេសាកន្លងទៅ លោក Haftar បានបើកយុទ្ធនាការដើម្បីដណ្តើមកាន់កាប់ទីក្រុងទ្រីប៉ូលី ខណៈរដ្ឋាភិបាល GNA មិនបានបង្ហាញសញ្ញាថា នឹងចុះចាញ់ដោយងាយៗឡើយ។ ការប្រយុទ្ធគ្នានេះបានសម្លាប់ជីវិតមនុស្សកើនដល់ជាង ១,០០០នាក់៕