(ប៉េកាំង)៖ និពន្ធនាយកសារព័ត៌មានរដ្ឋចិន Global Times លោក Hu Xijin បាននិយាយថា កិច្ចចរចាពាណិជ្ជកម្មជុំថ្មីរវាងសហរដ្ឋអាមេរិក និងចិន នៅខែតុលាខាងមុខនេះ អាចនឹងរកឃើញច្រកចេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter លោក Hu Xijin បានគូសបញ្ជាក់ដូច្នេះថា៖ «ចិន និងសហរដ្ឋអាមេរិក បានប្រកាសពីកិច្ចចរចាសម្រាប់ជុំថ្មីជាមួយការរំពឹងថាវានឹងភាពរីកចម្រើន ទៅមុខ... ហើយខ្ញុំគិតថាសង្រ្គាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺមិនអាចផ្ដួលឆន្ទៈរបស់ចិនបាននោះទេ ដូច្នេះហើយមានលទ្ធភាពច្រើនណាស់ដែល ភាគីអាចនឹងរកច្រកចេញបាន»។
គួរជម្រាបថា បើតាមក្រសួងពាណិជ្ជកម្មចិន ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនឹងត្រួវជួបចរចាគ្នានៅជុំទី១៣ នៃកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំង២ នៅដើមខែតុលា ខាងមុខនេះ៕