(ម៉ូស្គូ)៖ យន្ដហោះចម្បាំង Su-25 មួយគ្រឿង របស់យោធារុស្ស៊ី បានធ្លាក់នៅតំបន់ Stavropol ដោយមិនបានបង្កការបំផ្លិចបំផ្លាញនៅលើដីឡើយ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកពីឡុត ពីរនាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធារុស្ស៊ី បានឱ្យដឹងដូច្នេះថា៖« នៅថ្ងៃទី០៣ ខែកញ្ញា នេះ យន្ដហោះចម្បាំង Su-25 បានធ្លាក់នៅឯតំបន់ Stavropol កំឡុងពេលហ្វឹកហាត់ហោះហើរ ...ប៉ុន្តែយន្ដហោះចម្បាំងនេះ មិនមានបំពាក់ ឬផ្ទុកអាវុធអ្វីនោះទេ»។
គួរជម្រាបថា យោធារុស្ស៊ីបានសម្រេចចិត្តផ្អាកជើងហោះហើរនៃយន្ដហោះ Su-25 ជាបណ្ដោះ អាសន្ន រហូតដល់មូលហេតុធ្លាក់ត្រួវបានកំណត់៕