Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃចូលរៀនដំបូង! សិស្សសាលាបឋម៨នាក់ ត្រូវបានសម្លាប់ នៅខេត្ត Hubei ប្រទេសចិន

03-09-2019 20:35

(ប៉េកាំង)៖ សិស្សសាលា៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ នៅខាងក្រៅសាលា បឋមសិក្សាមួយកន្លែងនៅក្នុងប្រទេសចិន ចំនៅថ្ងៃចូលរៀនដំបូង។ នេះបើតាមប៉ូលិសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ូលិសចិន បានឱ្យដឹងទៀតថា បុរសវ័យ៤០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ក្នុងខេត្ត Hubei ភាគកណ្ដាលប្រទេសចិន។ ប៉ុន្តែ ទន្ទឹមគ្នា ពួកគេមិនបានបញ្ជាក់លម្អិតថាតើសិស្សសាលា ជាជនរងគ្រោះត្រូវបានសម្លាប់ដោយរបៀបណា ឬក៏ចេតនាពិតប្រាកដនៅពីក្រោយការវាយប្រហារ នេះនៅឡើយទេ ដោយគ្រាន់តែគេដឹងថាសិស្សសាលាទាំងអស់ មានអាយុចន្លោះពី៦ ដល់១៣ឆ្នាំ។

គួរជម្រាបថា កាលពីខែមេសា ឆ្នាំ២០១៨ សិស្សសាលា៩នាក់ ត្រូវបានជនល្មើសម្នាក់ ឈ្មោះ Zhao Zewei ចាក់សម្លាប់ ខណៈពួកគេកំពុងដើរទៅសាលារៀននៅខេត្ត Shaanxi។ ជនល្មើស រូបនេះក៏ត្រូវបានតុលាការប្រហារជីវិត ផងដែរ៕