(ម៉ូស្គូ)៖ ភ្នំភ្លើងឈ្មោះ Shiveluch ដែលស្ថិតនៅឧបទ្វីប Kamchatka ភាគខាងកើតប្រទេសរុស្ស៊ី បានផ្ទុះឡើងនាព្រឹកថ្ងៃអង្គារនេះ ដោយបានជះកម្អែរផេះនិងផ្សែងឡើងផ្ទៃអាកាសកម្ពស់រាប់គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារឃ្លាំងមើលនិងឆ្លើយតបសកម្មភាពភ្នំភ្លើងប្រចាំនៅតំបន់ Kamchatka បានឲ្យដឹងថា នាវេលាព្រឹកថ្ងៃអង្គារនេះ ភ្នំភ្លើង Shiveluch បានផ្ទុះជះកម្អែរផេះនិងផ្សែងឡើងលើអាកាសកម្ពស់ប្រមាណ៥,៥០០គីឡូម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ដោយកម្អែរ ផេះនិងផ្សែងទាំងនោះ អាចលាតសន្ធឹងដល់ចម្ងាយ៨៣គីឡូម៉ែត្រឆ្ពោះទៅភាគអាគ្នេយ៍ពីភ្នំភ្លើង។
គួរជម្រាបថា យ៉ាងណាមិញ ពុំមានការធ្លាក់កម្ទេចផេះទៅចំលើកន្លែងដែលមានមនុស្សរស់នៅ នៅក្បែរខាងឡើយ។ ភ្នំភ្លើង Shiveluch គឺជាភ្នំភ្លើងសកម្មមួយ ដែលមានទីតាំងស្ថិតនៅចុងភាគខាងជើងនៃឧបទ្វីប Kamchatka ដោយវាបានបន្តបញ្ចេញ សកម្មភាពតាំងតែពីខែវិច្ឆិកា ឆ្នាំ២០១៨មក៕