Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋកាលីហ្វរញ៉ា៖ មនុស្ស៣៤នាក់ស្លាប់-បាត់ខ្លួន ក្នុងករណីឆេះទូកកម្សាន្តនៅក្បែរកោះ Santa Cruz (Video inside)

03-09-2019 11:13

(ឡូសអាន់ជែឡែស)៖ អាជ្ញាធរអាមេរិកបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ០៨នាក់បានបាត់បង់ជីវិត និង ២៦នាក់ទៀតនៅតែមិនទាន់រកឃើញដដែល បន្ទាប់ពីទូកសម្រាប់ដឹកភ្ញៀវមុជទឹកកម្សាន្តមួយគ្រឿង បានឆាបឆេះនៅក្បែរកោះសាន់តាគ្រូស (Santa Cruz) នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងចំណោមសាកសពអ្នកស្លាប់ទាំង ០៨នាក់ មាន០២នាក់ជាបុរស និង ០២នាក់ជាស្ត្រី ដែលត្រូវបានស្រង់ចេញពីក្នុងទឹក ខណៈ០៤នាក់ទៀត កំពុងត្រូវក្រុមការងារជួយសង្រ្គោះ ព្យាយាមស្រង់សាកសពបន្ថែមទៀត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ខណៈមនុស្ស ០៥នាក់ដែលជាសមាជិកក្រុមបម្រើការងារលើទូកនោះ ត្រូវបានជួយសង្រ្គោះទាន់ពេល។

គួរជម្រាបថា ទូកខាងលើដែលមានឈ្មោះ ខុនសិបសិន (Conception) បានចាកចេញពីទីក្រុង សាន់តាបាបារ៉ា (Santa Barbara) នៃរដ្ឋកាលីហ្វរញ៉ាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន សម្រាប់ការធ្វើដំណើរកម្សាន្តមុជទឹករយៈពេល ០៣ថ្ងៃ ដោយទូកនេះបានគ្រោងនឹងត្រឡប់ទៅកាន់ដីគោកវិញ នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែបែរជាជួបភាពអកុសល្យ។ បច្ចុប្បន្នក្រុមសង្គ្រោះនៅតែកំពុងតាមរកមនុស្ស ២៦នាក់ទៀតដែលកំពុងបាត់ខ្លួន៕