(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ដើម្បីឲ្យសត្រូវនានាយល់ច្បាស់ពីអំណាចអាមេរិក យន្តហោះទម្លាក់គ្រាប់បែក-នុយក្លេអ៊ែរ B2 ចំនួន៣គ្រឿងត្រូវបញ្ជូនទៅអង់គ្លេស។ 

 

២៖ ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់ នាំឲ្យមនុស្ស៩នាក់ស្លាប់នៅហ្វីលីពីន។ 

 

៣៖ ក្រុមបាតុករហុងកុងបង្កចលាចលម្តងទៀត នៅផ្លូវរថភ្លើងក្រោមដីដ៏មមាញឹក ខណៈស្ថានការណ៍ជារួមចាប់ផ្តើមស្ងប់ស្ងាត់។

 

៤៖ ភាគឦសានថៃទទួលរងឥទ្ធិពលពីព្យុះត្រូពិច ដែលស្ថិតនៅសមុទ្រចិនខាងត្បូង។

 

 

៥៖ ព្យុះហឺរីខិន Dorian កើនឥទ្ធិពលដល់កម្រិតអាក្រក់បំផុត និងកំពុងសំដៅទៅរដ្ឋផ្លូវរីដា, ជើងហោះហើរជាង៦០០ត្រូវលុបចោល។ 

 

៦៖ អារ៉ាប៊ីសាអូឌីតទម្លាក់គ្រាប់បែកចំពន្ធនាគារនៅយ៉េមែន នាំឲ្យមនុស្សជាង១០០នាក់ស្លាប់។ 

 

៧៖ ក្រុមនិស្សិតឥណ្ឌូណេស៊ី បង្កើតឧបករណ៍ ដែលអាចជួយក្នុងការស្វែងរកជនរងគ្រោះជាប់នៅគំនរបាក់បែក ពេលមានរញ្ជួយដី។