(តិចសាស់)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថាមនុស្ស៥នាក់បានស្លាប់ និង១៦នាក់ផ្សេង ទៀត រងរបួសនៅក្នុងការបាញ់ប្រហារដ៏រង្គាលមួយនៅរដ្ឋតិចសាស់ កាលពីល្ងាច ថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមប៉ូលិស ខ្មាន់កាំភ្លើងម្នាក់ បានបាញ់រះលើមនុស្សជាច្រើននាក់ នៅក្នុងទីក្រុង Odessa និងទីក្រុង Midland នៃរដ្ឋតិចសាស់។ ប៉ូលិសបានបញ្ជាក់ទៀតថា ខ្មាន់កាំភ្លើង ជាពលរដ្ឋស្បែកសម្នាក់ត្រូវបានបាញ់សម្លាប់។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍មួយចំនួន ខ្មាន់កាំភ្លើងរូបនេះកំពុងរត់គេចខ្លួន ខណៈប៉ូលិសកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនៃ ការបាញ់ប្រហារនេះ។
គួរបញ្ជាក់ថា ការបាញ់ប្រហារខាងលើ កើតឡើងតែជាងបួនសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី មនុស្ស២២នាក់ ត្រូវបានខ្មាន់កំាភ្លើងម្នាក់បាញ់សម្លាប់ និងមនុស្ស២៤នាក់ទៀត រងរបួស នៅឯទីក្រុង El Paso នៃរដ្ឋតិចសាស់៕