(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ បាតុកម្មបន្តផ្ទុះឡើងនៅទីក្រុងហុងកុង ដោយការចោលគ្រាប់បែកសាំងពីក្រុមបាតុករ និងការបង្រ្កាបដោយបាញ់កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកពីប៉ូលិស។

២៖ ម៉ាឡេស៊ីប្រារព្ធពិធីគម្រប់ខួបទី៦២នៃថ្ងៃទទួលបានឯករាជ្យ។

៣៖ ទីបំផុតអាមេរិកកត់ឈ្មោះកប៉ាល់ដឹកប្រេងយក្សអ៊ីរ៉ង់ ចូលក្នុងបញ្ជីខ្មៅជាផ្លូវការ។

៤៖ មនុស្ស១២នាក់ស្លាប់ និង៥០នាក់របួស ក្នុងករណីផ្ទុះរោងចក្រគីមីនៅប្រទេសឥណ្ឌា។

៥៖ ប្រទេសឈីលីថែមយន្តហោះដឹកទឹក៤គ្រឿងទៀត ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ Amazon។

៦៖ គណនីរបស់នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Twitter ត្រូវបានគេលួចចូលគ្រប់គ្រង (Hack)។

៧៖ លោក ដូណាល់ ត្រាំ ប្រកែកមុនឲ្យហើយថា អាមេរិកអត់ដឹងអីទេ បន្ទាប់ពីរ៉ុក្កែតដឹកផ្កាយរណបអ៊ីរ៉ង់ផ្ទុះឆេះពេលកំពុងត្រៀមបាញ់។