Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស១២នាក់ស្លាប់ និង៥០នាក់របួស ក្នុងករណីផ្ទុះរោងចក្រគីមីនៅប្រទេសឥណ្ឌា

31-08-2019 20:18

(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ចំនួន១២នាក់ បានបាត់បង់ជីវិត និង៥០នាក់បានរងរបួស ក្រោយមានហេតុការណ៍ផ្ទុះនៅឯ រោងចក្រគីមីមួយកន្លែង ក្នុងស្រុក Dhule រដ្ឋ Maharashtra របស់ឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃសៅរ៍នេះ ដោយពេលកើតហេតុ មានកម្មករប្រហែល១០០នាក់ ស្ថិតនៅក្នុងរោងចក្រគីមីនោះ ខណៈការផ្ទុះដំបូងត្រូវគេជឿជាក់ថា បានកើតចេញពីធុងស្តុកគីមី ចំណុះ២០០លីត្រមួយបារ៉ែល ហើយក៏រាលដាលដល់កន្លែងផ្សេងទៀត និងបង្កឲ្យមានការផ្ទុះជាបន្តបន្ទាប់ នៅក្នុងរោងចក្រ។

គួរជម្រាបថា យ៉ាងណាក្តី អាជ្ញាធរឥណ្ឌាកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដ ដែលនៅពីក្រោយករណីផ្ទុះរោងចក្រគីមីនេះ៕