(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិកប្រកាសដាក់ដំណើរការទីបញ្ជាការទទួលបន្ទុកប្រតិបត្តិការផ្សេងៗ ពាក់ព័ន្ធទីអវកាស។

២៖ បេក្ខជនប្រធានាធិបតីអាមេរិកលើកឡើងថា ការដំឡើងពន្ធលើទំនិញចិន គឺធ្វើបាបប្រជាជនដែលមានចំណូលទាប និងអ្នកជំនួញនាំចូល។

៣៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅទីក្រុងប៉េកាំង។

៤៖ ប្រជាជនចិនទទួលបទពិសោធន៍ថ្មីនៃរថយន្តបើកបរដោយខ្លួនឯង តាមរយៈសេវា 5G ដ៏លឿនបំផុត។

៥៖ មេបាតុករវ័យក្មេង០៣រូបត្រូវប៉ូលិសហុងកុងចាប់ខ្លួន មុនការធ្វើបាតុកម្មជាថ្មី នៅចុងសប្តាហ៍នេះ។

៦៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte ទទួលបានការអនុញ្ញាតពីប្រធានាធិបតី ឲ្យបង្កើតរដ្ឋាភិបាលថ្មី។

៧៖ ចំនួនតារា Pulsars ដែលរកឃើញដោយចានតេឡេស្កូបយក្សរបស់ចិនឈ្មោះថា FAST កើនដល់៩៣។