(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 ទៅដល់ប្រទេសអ៊ីស្លង់ ចំពេលទីក្រុងវ៉ាស៊ីនតោន កំពុងពង្រីក វត្តមានយោធាកំញើញរុស្ស៊ី។

២៖ កំពូលមហាសេដ្ឋីចិន និងអាមេរិកតស៊ូមតិជុំវិញបច្ចេកវិទ្យា AI នៅទីក្រុងសៀងហៃ។

៣៖ ទិដ្ឋភាពគ្រោះទឹកជំនន់នៅភាគខាងត្បូងជប៉ុន។

៤៖ តុលាការកំពូលថៃនៅតែរក្សាទោសប្រហារជីវិតពលករមីយ៉ាន់ម៉ាពីរនាក់ ដែលបានរំលោភ និងសម្លាប់ភ្ញៀវទេសចរអង់គ្លេសពីរនាក់។

៥៖ ការកាត់ក្តីឲ្យលោកស្រី ផាក គឺនហេ ជាប់ពន្ធនាគារ២៥ឆ្នាំអាចមានបញ្ហា, ពេលនេះតុលាការកំពូលកូរ៉េខាងត្បូង បង្គាប់ឲ្យពិនិត្យរឿងក្តីឡើងវិញ។

៦៖ ចំនួនប្រជាជននៅប្រទេសប្រេស៊ីលកើនឡើងលើសពី២១០លាននាក់។

៧៖ ព្យុះកួច Tornado វាយប្រហារក្រុង Danzhou នៃខេត្ត Hainan ភាគខាងត្បូងប្រទេសចិន បង្កឲ្យមនុស្សស្លាប់៨នាក់។