(អន្តរជាតិ)៖ នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ បានកើតមានឡើង ក្នុងនោះមានទាំងរឿងរ៉ាវនយោបាយ គ្រោះធម្មជាតិ និងសេដ្ឋកិច្ចជាដើម ដែលសុទ្ធសឹងតែជាបញ្ហាដ៏ប្រទាក់ក្រឡាគ្នា។ ដូច្នេះចង់ដឹងថា តើទិដ្ឋភាពជារួមមានលក្ខណៈបែបណានោះ សូមអញ្ជើញទស្សនាកម្រងរូបភាពសំខាន់ៗដូចខាងក្រោម៖

១៖ ជប៉ុនប្រកាសអាសន្ន និងណែនាំឲ្យប្រជាជនជាង៨សែននាក់ជម្លៀសខ្លួន ខណៈគ្រោះធម្មជាតិកំពុងវាយប្រហារភាគខាងត្បូង

 

២៖ ទីបំផុតប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ឈុតថ្មីទៀត ចាប់ផ្តើមដឹកមកដល់ដីតួកគី

 

៣៖ ប្រេស៊ីលប្រកាសស្វាគមន៍ទទួលយកជំនួយពីបរទេស ដើម្បីពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ប៉ុន្តែដោយមានលក្ខខណ្ឌ

 

៤៖ ពិតណាស់ អ្នកអាចទិញយន្ដហោះចម្បាំង Su-57, នេះជាចម្លើយរបស់លោក ពូទីន ប្រាប់លោក អឺដូហ្គាន់

 

៥៖ ព្យុះទីហ្វុងទី១២ក្នុងឆ្នាំនេះឈ្មោះថា «Podul» កំពុងឆ្ពោះមកកាន់ប្រទេសវៀតណាម

 

៦៖ សហរដ្ឋអាមេរិក យល់ព្រមលក់មីស៊ីលមានតម្លៃ ៣.៣ពាន់លានដុល្លារឱ្យជប៉ុន

 

៧៖ សមាជិកសភារដ្ឋ Alabama គំាទ្រដំណោះស្រាយបណ្ដេញសមាជិកសភាម៉ូស្លីម លោកស្រី Omar ចេញពីសភាអាមេរិក