(ប៉េកាំង)៖ ការរត់កីឡាអន្តរជាតិនៅភ្នំ វូឡុង បានចាប់ផ្តើមជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃដំបូងនៃព្រឹត្តិការណ៍កីឡារត់ផ្ទះអន្តរជាតិចិនវូឡុងលើកទី ១៦។
ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមធ្វើឡើងនៅទីក្រុងបុរាណយ៉ាងចែវ ប្រទេសចិន ហើយក្រុម Mu Gao Di ដែលមកពីប្រទេសចិន បាននាំមុខក្នុងការរត់កីឡាអន្តរជាតិបានចម្ងាយ ៦៩.៦ គីឡូម៉ែត្រនេះ និងបានឈ្នះនៅថ្ងៃដំបូងនៃការប្រកួតនោះ។
ការរត់កីឡាអន្តរជាតិចម្ងាយ ៦៩.៦ គីឡូម៉ែត្រនៅភ្នំ វូឡុង គឺជាប្រភេទកីឡាចម្រុះមានដូចជា ការរត់ម៉ារ៉ាតុង ជិះកង់ និងប្រណាំងទូកជាគូរជាដើម ហើយវាក៏មានការចូលរួមពីភ្ញៀវបរទេស ផងដែរ៕