(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រូបភាពថ្មីៗដែលទើបលេចឡើងបានបង្ហាញថា ការសាងសង់នាវាដឹកឧទ្ធម្ភាគចក្រដំបូងគេបំផុតរបស់ចិន ជិតបញ្ចប់រួចរាល់ជាស្ថាពរហើយ ដោយវាអាចនឹងត្រូវដាក់ដំណើរការនៅលើផ្ទៃទឹកបាន នៅក្នុងឆ្នាំនេះតែម្តង៕
២៖ ក្រុមមេដឹកនាំប្រទេស G7 បានអំពាវនាវឱ្យមានការរក្សាភាពអត់ធ្មត់ ក៏ដូចជាបង្ហាញការគាំទ្រផងដែរដល់ ស្វ័យភាពរបស់ទីក្រុងហុងកុង ដែលមានចែងនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេស និងចិន៕
៣៖ ក្រសួងការបរទេសរុស្ស៊ីបានចេញមុខមកបញ្ជាក់ អំពីឧប្បត្តិហេតុផ្ទុះគ្រាប់មីស៊ីលដែលបានផ្តាច់ជីវិតមន្ត្រីជំនាញ ខ្លួន ០៥រូបកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះថា មិនមានជាប់ទាក់ទងនឹងការធ្វើតេស្តនុយក្លេអ៊ែរនោះទេ ហើយក៏មិនស្ថិតក្នុងដែនសមត្ថកិច្ច នៃអង្គការសន្ធិសញ្ញាហាមឃាត់តេស្តនុយក្លេអ៊ែរ ដែលហៅកាត់ថា CTBTO នោះដែរ៕
៤៖ យានអវកាសរុស្ស៊ី Soyuz MS-14 ដែលមានផ្ទុកមនុស្សយន្តមួយគ្រឿង នាថ្ងៃអង្គារនេះបានចូលចតនៅ ស្ថានីយអវកាស ISS ដោយជោគជ័យ បន្ទាប់ពីមិនអាចធ្វើបានកាលពីចុងសប្តាហ៍មុន៕
៥៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) នាថ្ងៃអង្គារនេះបាននិយាយថា ប្រទេសលោកមិនដែលប៉ុនប៉ង ចង់បានអាវុធនុយក្លេអ៊ែរនោះទេ៕
៦៖ កុមារពីរនាក់បានស្លាប់ និងមនុស្ស ១០នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងកុមារផងដែរនៅក្នុងហេតុការណ៍ ជនសង្ស័យម្នាក់លួចឡានប៉ូលិស បើកទៅបុករថយន្ដនៅចតស្ងៀមជាច្រើនគ្រឿង៕