(បាងកក)៖ ព្រះបរមរាជវាំងថៃបានបញ្ចេញរូបថតជាច្រើនសន្លឹក និងជីវប្រវិត្តដ៏កម្របំផុតមួយ របស់អ្នកម្នាងមួយអង្គនៃព្រះរាជាថៃ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ដោយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់ធ្វើឱ្យគាំងវែបសាយរបស់ព្រះបរមរាជវាំងគាំងទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
រូបថតជាង ៦០សន្លឹក និងជីវប្រវត្តិកម្រាស់ជាង ៤៦ទំព័ររបស់អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាភក្តី (Sineenat Wongvajirapakdi) មានព្រះជន្ម ៣៤វស្សា បានចុះកាលបរិច្ឆេទកាលពីសប្ដាហ៍មុនមកម្ល៉េះ តែទើបត្រូវបានចេញផ្សាយ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ រូបថតទាំងនោះបង្ហាញពីព្រះរាជសកម្មភាព របស់ទ្រង់កំពុងបាញ់កាំភ្លើង បើកយន្ដហោះចម្បាំង រួមទាំងរូបភាពត្រៀមលោតឆ័ត្រយោងជាដើម។
លើសពីនេះទៅទៀត ព្រះអង្គ Maha Vajiralongkorn ក៏បានប្រទានគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi ផងដែរ ដែលនេះបានធ្វើឱ្យទ្រង់ក្លាយជាស្ត្រីថៃដំបូងគេបំផុត ដែលទទួលបានគោរមងារជាន់ខ្ពស់បែបនេះ នៅក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ។
គួរបញ្ជាក់ថា អ្នកម្នាង Sineenat Wongvajirapakdi បានទទួលគោរមងារ Chao Khun Phra កាលពីខែកក្កដាកន្លងទៅពោលគឺ ០២ខែ បន្ទាប់ពីត្រូវបានតែងតាំងជាព្រះមហេសីរបស់ ព្រះអង្គ Maha Vajiralongkorn៕ ដោយឡែកអគ្គមហេសីរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នមានព្រះនាមថា សុធីតា (Suthida Bajrasudhabimalalakshana)៕