(អន្តរជាតិ)៖ នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ បានកើតមានឡើង ក្នុងនោះមានទាំងរឿងរ៉ាវនយោបាយ គ្រោះធម្មជាតិ និងសេដ្ឋកិច្ចជាដើម ដែលសុទ្ធសឹងតែជាបញ្ហាដ៏ប្រទាក់ក្រឡាគ្នា។ ដូច្នេះចង់ដឹងថា តើទិដ្ឋភាពជារួមមានលក្ខណៈបែបណានោះ សូមអញ្ជើញទស្សនាកម្រងរូបភាពសំខាន់ៗដូចខាងក្រោម៖
១៖ ប៉ូលិសហុងកុង បាញ់គ្រាប់កាំភ្លើងពិតជាលើកដំបូង ខណៈក្រុមបាតុករ ៣៦នាក់ត្រូវបានចាប់ខ្លួន
២៖ តួកគីនឹងចាប់ផ្តើមបន្តទទួលយកប្រព័ន្ធ S-400 ថ្មីទៀតពីរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ
៣៖ ទីបំផុតកំពូលមហាអំណាចសេដ្ឋកិច្ច G7 សន្យាបរិច្ឆាគលុយ «២០លានដុល្លារ» ជួយពន្លត់ភ្លើងឆេះព្រៃ Amazon
៤៖ ផ្ទុះភ្នំភ្លើងនៅម៉ិចស៊ីកូ បាញ់ជះកម្អែរផេះនិងផ្សែងកម្ពស់ជាងមួយពាន់ម៉ែត្រឡើងលើអាកាស
៥៖ លោក ដូណាល់ ត្រាំ ចង់ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើព្យុះហឺរីខិន ដើម្បីកុំឲ្យពួកវាវាយប្រហារលើអាមេរិក, នេះបើតាមវែបសាយព័ត៌មានអាមេរិក
៦៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បង្ហាញខ្លួនក្នុងកិច្ចប្រជុំ G7 ដោយសហរដ្ឋអាមេរិកមិនបានដឹងមុន
៧៖ មេទ័ពអ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចស្រេចដើម្បីទៅការពារកប៉ាល់ដឹកប្រេង ដែលអាមេរិកចង់តាមចាប់ ក្រោយអង់គ្លេសដោះលែង