(ម៉ាឌ្រីដ)៖ យន្ដហោះយោធាអេស្ប៉ាញមួយគ្រឿង បានធ្លាក់ចូលក្នុងទឹកសមុទ្រនៃតំបន់ឆ្នេរភាគអាគ្នេយ៍ នៃប្រទេស នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតបំន់) ខណៈពីឡុតម្នាក់ត្រូវបានគេរាយការណ៍ថាលោតឆ័ត្រ យោងចេញពីយន្ដហោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
យោងតាមយោធាអេស្ប៉ាញ យន្ដហោះយោធាធុន C-101 ដែលត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់ បានធ្លាក់ចូលក្នុងទឹកសមុទ្រក្បែរតំបន់ La Manga នៅម៉ោង៧៖៣៨នាទីព្រឹក (ម៉ោងសកល)។ ប៉ុន្តែ ភ្លាមៗ មិនទាន់មានការបញ្ជាក់ថាលម្អិតថាតើពីឡុតខាងលើត្រូវបានជួយសង្រ្គោះ ឬក៏យ៉ាងណានោះទេ៕